វគ្គសិក្សា "ភូមិវិទ្យារូបទូទៅ"

General Physical Geography


មេរៀនសម្រាប់​និស្សិតបរិញ្ញាបត្រ​ឆ្នាំទី ១ នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។ 

សូមស្វាគមន៍ ! ទីនេះ អ្នកអាច​ចូលទៅកាន់ធន​ធានសិក្សាសម្រាប់​មេរៀននេះ​ដូចខាង​ក្រោម។


Year 1 undergraduate module; Royal University of Phnom Penh.
Welcome!  Here you can access the following learning resources for this module.


prev next

នេះ​​​គឺ​​​ជា​​​វគ្កសិក្សា​​​ឆ្នាំ​​​មូលដ្ឋាន​​​មួយ​​​ដែល​​​បាន​​​បង្កើត​​​ឡើង ដើម្បីជួយរៀបចំ​​​​សិស្ស​​​​ សម្រាប់​​​ការសិក្សា​​​ភូមិវិទ្យា​​​នៅ​​​ថ្នាក់​​​សាកលវិទ្យាល័យ។​ គោល​បំណង​​​នៃ​​​វគ្គ​​​សិក្សា​​​នេះ​​​គឺ​​​ដើម្បី​​​ជួយ​​​សិស្ស​​​យល់​​​អំពី​​​​​​ផែនដី​​​ជាប្រព័ន្ធ​​​​​​ធម្មជាតិ​​​​​​មួយ និង​​​របៀប​​​ដំណើរការ​​​នៅ​​​លើ​​​ភព​​​ផែនដី​​​ធ្វើការ​​​​​​តាម​​​ពេលវេលា និង​​​លំហ។ ដោយសារ​​​ប្រតិកម្ម​​​នានា​​​ដែល​​​កើតមានឡើងក្នុងចំណោមដំណើរការធម្មជាតិទាំងនេះ តម្រូវិទ្យាមានការបញ្ចូលគ្នានៃប្រធានបទផ្សេងៗ ជាច្រើន។ ឧទាហរណ៍ និស្សិត​​​ត្រូវការ​​​​​​យល់​​​​​​អំពី​​​របៀប​​​ទំនាក់​​​ទំនង​​​រវាង​​​ផែនដី និង​​​ព្រះអាទិត្យ ដែល​​​ប៉ះពាល់​​​ដល់​​​រង្វល់​​​បរិយាកាស ដែល​​​មាន​​​ឥទ្ធិពល​​​លើ​​​គម្រប​​​រុក្ខជាតិ។ លើស​​​ពី​​​នេះ ភូមិវិទ្យារូប​​​​​​គឺ​​​ជា​​​​​​មុខវិជ្ជា​​​អនុវត្ត​​​មួយ ដែល​​​អាច​​​ផ្តល់​​​ចំណេះ​​​ដល់​​​ការសម្រេច​​​ចិត្ត​​​អំពី​​​បញ្ហា​​​បរិស្ថាន ដូច​​​ជាការឡើង​​​កំដៅ​​​ផែនដី​​​សកល គ្រោះ​​​ថ្នាក់​​​រញ្ជួយ​​​ដី សំណឹក​​​ឆ្នេរ​​​សមុទ្រ​​​​​​នៅ​​​​​​តំបន់​​​​​​ដែល​​​មាន​​​​​​ប្រជាជន ការរិចរិល​​​ដី និង​​​ការកាប់​​​បំផ្លាញ​​​ព្រៃឈើ ជា​​​ដើម។ លើស​​​ពី​​​នេះ​​​ទៀត វគ្កសិក្សា “ភូមិវិទ្យារូប​​​ទូទៅ”​​​ មាន​​​គោល​​​​​​បំណង​​​​​​ដើម្បី​​​​​​ឱ្យ​​​​​​សិស្សនិស្សិត​​​​​​អភិវឌ្ឍ​​​ជំនាញ​​​​​​របស់​​​ពួក​​​គេ ដូច​​​ជាការប្រើ​​​ផែនទី និង​​​លេខគណិត។ តាម​​​រយៈ​​​ការសិក្សា​​​យ៉ាងឧស្សាហ៍ វត្តមាន​​​និង​​​ការចូល​​​រួម​​​ក្នុង​​​មេរៀន​​​នីមួយៗ រួម​​​ទាំង​​​​​​ការអាន​​​ និង​​​លំហាត់​​​សម្រាប់​​​ជំពូក​​​នីមួយៗ សិស្ស​​​ដែល​​​ទទួល​​​បាន​​​​​​ជោគជ័យ​​​នឹង​​​អាច​​​ពន្យល់​​​ពី​​​ដំណើរការ​​​​​​នៃ​​​បាតុភូតធម្មជាតិ ដែល​​​មាន​​​ឥទ្ធិពល​​​លើ​​​ផ្ទៃផែន​​​ដី​​​ និង​​​​​​ទេសភាព​​​សណ្ឋាន​​​របស់វា ហើយ​​​​​​ពួក​​​គេ​​​​​​អាច​​​​​​អនុវត្ត​​​ចំណេះដឹង​​​នេះ​​​ទៅ​​​លើ​​​ស្ថានភាព​​​ប្រចាំថ្ងៃ​​​មួយ​​​ចំនួន។ វគ្គសិក្សា​​​នេះ​​​គឺអាស្រ័យ​​​ទៅ​​​លើ​​​សៀវ​​ភៅ​​​ខាង​​​ក្រោម​​​នេះ ៖ 

Curry, A.M., Choi, D.M., Se, B. and Tuo, S. General Physical Geography. Royal University of Phnom Penh, Phnom Penh (in prep).


This is a Foundation year course designed to help prepare students for the study of Geography at university level. The goal of this course is to help students understand the Earth as a natural system and how various processes on the planet operate over time and space. Given the interactions that occur among these natural processes, physical geography requires integration of many different topics. For example, students are expected to understand how seasonal Earth–Sun relationships affect atmospheric circulation, which in turn influences the distribution of vegetation. In addition, physical geography is an applied discipline that can inform decisions about environmental issues such as global warming, earthquake hazards, coastal erosion in populated areas, soil degradation, and deforestation, to name a few. Further, General Physical Geography aims to enable students to develop their skills, such as map reading and numeracy. Through diligent study, attendance and participation in each lesson, including completing the recommended wider reading and exercises for each chapter, successful students will be able to explain a range of processes of natural phenomena which shape the Earth’s surface and its landscapes, and be able to apply this knowledge to a variety of everyday situations. This course is based on the following textbook:


Curry, A.M., Choi, D.M., Se, B. and Tuo, S. General Physical Geography. Royal University of Phnom Penh, Phnom Penh (in prep).