វគ្គសិក្សា "មូលដ្ឋានគ្រឹះនៃភូមិសណ្ឋានវិទ្យា"

Fundamentals of Geomorphology


មេរៀនសម្រាប់​និស្សិតបរិញ្ញាបត្រ​ឆ្នាំទី ២ នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។ 

សូមស្វាគមន៍ ! ទីនេះ អ្នកអាច​ចូលទៅកាន់ធន​ធានសិក្សាសម្រាប់​មេរៀននេះ​ដូចខាង​ក្រោម។


Year 2 undergraduate module; Royal University of Phnom Penh.

Welcome!  Here you can access the following learning resources for this module.


      មុខវិជ្ជា​នេះ មាន​គោល​បំណង​ផ្តល់​សមត្ថភាព​ដល់​និស្សិត​ដើម្បីអភិវឌ្ឍ​ជំនាញ​​សិក្សា​របស់​ខ្លួន​ក្នុង​ភូមិសណ្ឋាន​វិទ្យា។ មុខវិជ្ជា​នេះ​ផង​ដែរ គឺជា​ផ្នែក​មួយ​នៃ​ភូមិវិទ្យា​រូប​/​ធរណីវិទ្យា​ដែល​ផ្តោត​លើ​ការសិក្សា​បែប​វិទ្យាសាស្ត្រ​ពី​ទម្រង់ដី និង​ទេសភាព​សណ្ឋាន​នានា​ រួម​មាន​ទាំង​ដើម​កំណើត និង​ការវិវត្ត​របស់វា និង​ដំណើរការ​នានា​ដែល​កំណត់​ទ្រង់​ទ្រាយ​របស់​វា។ ភូមិសណ្ឋាន​វិទ្យា​អនុវត្តន៍ ទទួល​បាន​កំណើន​ក្នុង​ការ​ទទួល​ស្គាល់​ថា​ជា​មុខវិជ្ជា​មួយ​ដ៏​មាន​​តម្លៃ​នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​នឹង​ការរៀបចំ​ផែន​ការ​ទីក្រុង ការ​គ្រប់​គ្រង​ធន​ធាន​រ៉ែ និង​ធន​ធាន​ទឹក និង​ក្នុង​ការប្រឹក្សា​ផ្នែក​បរិស្ថាន និង​ផ្នែក​ទេសចរណ៍។ និស្សិត ​នឹង​ទទួល​បាន​ការ​យល់​ដឹង​អំពី​អត្ថន័យ តម្លៃ និង​ការអនុវត្ត​នៃ​ភូមិសណ្ឋាន​វិទ្យា ទ្រឹះស្តី និង​បញ្ញតិ (គំនិត) សំខាន់ៗ និង​សារ​សំខាន់នៃ​ដំណើរការ​​តិចតូនិច និង​​ដំណើរការ​ផ្ទៃ​ផែន​ដី (ឧទាហរណ៍៖ ​របិច ដំណើរការ​ជម្រាល ដំណើរការ​ទន្លេ និង​ដំណើរការ​ឆ្នេរ​ជាដើម) ចំពោះ​ការវិវត្ត​សណ្ឋាន​ដី និង​ទេសភាព​សណ្ឋាន​នៅ​ក្នុង​បរិស្ថាន​ផ្សេងៗ។ លើស​ពី​នេះ និស្សិត នឹងធ្វើ​ការពិចារណា​អំពី​ការអនុវត្ត​ចំណេះ​ដឹង​ភូមិសណ្ឋាន​វិទ្យា​ចំពោះ​​គ្រោះ​មហន្តរាយ​ធម្មជាតិ​ផ្សេងៗ នៅ​ក្នុងប្រទេស​កម្ពុជា តំបន់​អាស៊ីអាគ្នេយ៍ និង​នៅ​តំបន់ផ្សេង​ទៀត​​។ មុខវិជ្ជា​នេះ គឺ​អាស្រ័យ​លើ​សៀវភៅ​អត្ថបទ​​ដូច​ខាង​ក្រោម៖


Curry, A.M. and Nuon, H. 2009. Fundamentals of Geomorphology. Royal University of Phnom Penh, Phnom Penh. (700 pp, Khmer).

   សៀវភៅអត្ថបទ​នេះ ត្រូវបានរៀបចំ​ឡើង​ដើម្បីជួយ​និស្សិត និង​គ្រូ​បង្រៀន​ជនជាតិ​ខ្មែរ នៅ​ពេល​ដែល​ធ្វើការ​សិក្សា​ភូមិសណ្ឋាន​វិទ្យា​នៅ​កម្រិត​​បរិញ្ញាបត្រ។ នេះ គឺជា​សៀវ​ភៅ​អត្ថបទ​ដំបូង​បំផុត​អំពី​ភូមិសណ្ឋាន​វិទ្យា ជាភាសា​ខ្មែរ​នៅ​ក្នុង​សាកលវិទ្យាល័យ និង​មាន​សទ្ទានុក្រម​សំខាន់​មួយ​ដែល​មាន​ពាក្យ​គន្លឹះ​ជាង ៦០០ ពាក្យ ជាភាសា​ខ្មែរ និង​ភាសា​អង់គ្លេស។ ផ្នែកទី១ នៃសៀវភៅ​នេះ (ជំពូក ១-៣) គឺផ្តល់​នូវ​ការណែនាំ​អំពី​គំនិត​សំខាន់ៗ​មួយ​ចំនួន ដែល​បាន​អនុវត្ត​ក្នុង​ការវិភាគ​ទេសភាព​សណ្ឋាន។ ផ្នែក​ទី ២ (ជំពូក ៤ និង ៥) គឺត្រួត​ពិនិត្យ​នូវឥទ្ធិពល​របស់​ដំណើរការ​ខាង​ក្នុង​លើ​ទម្រង់​នៃ​ទេសភាព​សណ្ឋាន ចំណែក​ឯ​ផ្នែក​ទី ៣ (ជំពូក ៦-១១) គឺពិនិត្យ​មើល​ពី​លំដាប់​ទូលំ​ទូលាយ​នៃ​ដំណើរការ​ផ្ទៃដី និង​ទម្រង់​ដី​ដែល​ពាក់​ព័ន្ធ​នឹង​ដំណើរការ​ទាំង​នោះ។ ផ្នែក​ទី ៤ (ជំពូក ១២) គឺ​ធ្វើការ​ពិចារណា​ទៅលើ​មធ្យោបាយ​មួយ​ចំនួន ដែល​ដំណើរការ​ភូមិសណ្ឋាន​ខាង​ក្នុង និង​ខាង​ក្រៅ មាន​អន្តរអំពើ​នឹង​គ្នា។

This course aims to enable students to develop their study skills in Geomorphology. This is a branch of Physical Geography / Geology concerned with the scientific study of landforms and landscapes, including their origin and evolution, and the processes that shape them. Applied geomorphology is increasingly recognized as a valuable subject in relation to urban planning, mining and water resource management, and within environmental consultancy and tourism. Students will gain an understanding of the meaning, value and application of Geomorphology, the main theories and concepts, and the importance of tectonic processes and Earth surface processes (e.g. weathering, slope processes, river processes and coastal processes) for landform and landscape evolution in a range of environments. In addition, students will consider the application of geomorphological knowledge to various natural hazards in Cambodia, SE Asia, and further afield. This course is based on the following textbook:

Curry, A.M. and Nuon, H. 2009. Fundamentals of Geomorphology. Royal University of Phnom Penh, Phnom Penh. (700 pp, Khmer).

This textbook has been prepared to help Cambodian students and teachers when studying Geomorphology at undergraduate level. It is the first university textbook of Geomorphology in the Khmer language, and includes a glossary of more than 600 important terms in Khmer and English. Part I of this book (Chapter 1-3) provides an introduction to some of the major concepts applied in the analysis of landscapes. Part II (Chapters 4 and 5), examines the effects of internal processes on the form of the landscape, while Part III (Chapters 6-11) looks at the wide range of surface processes and their associated landforms. Part IV (Chapter 12) considers some of the ways in which internal and external geomorphic processes interact.